khmer eng
  • ឯកឧត្តម ឈិត គឹមយាត និងលោកជំទាវ មុំ សណ្តាប់ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ បានធ្វើដំណើរទៅកាន់ទីក្រុងម៉ានីឡា សាធារណរដ្ឋហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) ក្រោមមូលបទ “ភាពជាដៃគូមានភាពធន់ ដើម្បីសន្តិភាព វិបុលភាព និងនិរន្តរភាព” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមជម្រាបថា គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ។
    ដូចការគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់អាកាសយានដ្ឋានទីក្រុងម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន នៅវេលាម៉ោង ១៧:៤០នាទី នាថ្ងៃដដែល ប្រកបដោយសុវត្ថិភាព និងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំសភានៃប្រទេសហ្វីលីពីន និងឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋហ្វីលីពីន និងសហការីផងដែរ។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សហគមន៍កសិកម្មអាចពង្រឹងខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការជាមួយសិប្បកម្មកែច្នៃ
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអង្កោល នៅសាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាធិបតីទិវាអ្នកម្តាយអន្តរជាតិ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសសយកក្រុង
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា ក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមគាំទ្រលើកកម្លាំងចិត្ត ក្មួយៗ ចៅៗ ជាសិស្ស និស្សិតយ៉ាងច្រើនកុះករនៅក្នុង ពិពរណ៌ការងារមគ្គទេសក៍អាជីពនិងឱកាសការងារសម្រាប់ ៥,៤០០ កន្លែង